វិធីអាន និង ទំនាញ​សូរ (១)

ព្យញ្ជនៈ​ទាំង​អស់​ដែល​ចែក​ចេញ​ជា​ឃោសៈ និង អឃោសៈ​នោះ​គឺ ដើម្បីងាយ​ស្រួលក្នុង​ការ​អាន​ពាក្យ​នីមួយៗ។ ក្នុង​ភាសា​ខ្មែរ ការ​អាន​អក្សរ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បាលី និង​ សំស្ក្រឹត​ខ្លះៗ ព្រោះ​មាន​ព្យញ្ជនៈ​ឃោសាឃោសៈ​ មិន​ស្មើរ​គ្នា។ របៀប​អាន​ក្នុង​ភាសា​ខ្មែរ​ ហើ​នៅ​ខាង​ដើម​ព្យញ្ជនៈ​ឃោសៈឬអឃោសៈ​ហើ នៅ ខាង​ចុង​មាន​ព្យញ្ជនៈ​ ១០​តួ ដែល​មាន​វគ្គន្តៈ ៥ តួគឺ៖ ង ញ ណ ន ម និង សេស​វគ្គ ៥ តួ​គឺៈ យ រ ល វ ហ, ព្យញ្ជនៈ​ទាំង ១០តួ​នេះ​ មាន​សំឡេង​ផ្ដួល​ទៅ​តាម​ព្យញ្ជនៈ​នៅ​ខាង​ដើម​ ដែល​ជា​ឃោសៈ ឬ អឃោសៈ​នោះៗ​។

ឧទាហរណ៍៖

ច្រងាង          អានថា          ​ច្រង៉ាង
រងា                    ​”               រងា
កញ្ញា                 ”               កាញ់ញ៉ា
ញញើត             ”               ញញើត
ចំណាន             ”               ចំណាន
គណិត              ”                គៈនិត
អនាថា              ”                អៈណាថា
ជំនោរ               ”                ជំណូ
ក្រមា                ”                 ក្រម៉ា
ជ្រមុជ               ”                 ជ្រមុច
ក្រយៅ              ”                ក្រយ៉ៅ
ភរិយា               ”                 ភៈរិយា
សំរាម               ”                 សំរ៉ាម
ជំរាប                ”                  ជំរាប
សាលា             ”                  សាឡា
រំលោភ             ”                  រំឡូប
ក្រវាញ             ”                  ក្រវ៉ាញ
គ្រវាត់              ”                   គ្រវត់
ប្រហារ             ”                   ប្រហារ
ទាហាន            ”                   ទាហ៊ាន

(ដក​ស្រង់​ចេញ​ពីសៀវភៅ “ភាសាខ្មែរ” រៀបរៀង​ដោយ អគ្គទត្តោ គល់ សុភាព ទំ.៨-៩)

Advertisements