ធ្លាប់​សរសេរ​អញ្ចឹង​ទេ?

wrong independent vowel

“ឫស្សី” សរសេរ​ខុស​ជា “ឬស្សី” នៅតាម​ដង​វិថី​ក្នុង​ក្រុង​ភ្នំពេញ តែហាក់​គ្មាន​អ្នក​អើពើ!

សព្វថ្ងៃការប្រើប្រាស់ភាសាខ្មែរលើបណ្ដាញកុំព្យូទ័រនិងទូរសព្ទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកសារស្រាវជ្រាវនាឆ្នាំ២០១៦របស់ វិទ្យាស្ថានបើកទូលាយ (Open Institute) ស្ដីពី “ការប្រើប្រាស់អ៊ីនធើណិតនិងទូរសព្ទដៃនៅប្រទេសកម្ពុជា” បង្ហាញថា៩៦%នៃប្រជាជនកម្ពុជាមានទូរសព្ទផ្ទាល់ខ្លួនប្រើ ហើយ៧៦%នៃប្រជាជនកម្ពុជាមានទូរសព្ទដៃដែលអាចប្រើប្រាស់ភាសាខ្មែរបាន (ពោលគឺកើនឡើង២១%ធៀបនឹងទិន្នន័យកាលពីឆ្នាំកន្លងទៅ)។ ចំណែកឯលទ្ធភាពប្រើប្រាស់អ៊ីនធើណិតមាន៤៨% ប្រមាណជាពាក់កណ្ដាលនៃចំនួនប្រជាជនសរុប(ជាង១៥លាននាក់)។ ឯកសារដដែលនេះបានបង្ហាញថា ការសរសេរភាសាខ្មែរលើទូរសព្ទដៃកើនឡើងពី១៣% (នាឆ្នាំ២០១៣) ទៅ៣៨% (នាឆ្នាំ២០១៦)។ តើ​នេះ​ជា​សញ្ញា​ណ​ល្អ​នៃ​ការ​ប្រើប្រាស់​ភាសាខ្មែរ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​ឬ​យ៉ាង​ណា?

ជាការពិតណាស់ដែលថាទូរសព្ទដៃទំនើបៗ សព្វថ្ងៃមានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់អាននិងសរសេរភាសាខ្មែរបានដោយប្រើប្រាស់ក្ដារចុចដ៏សម្បូរបែប ប៉ុន្តែបញ្ហាមួយចំនួនដែលចេះតែកើតឡើងជារឿយៗនោះគឺ កំហុសអក្ខរាវិរុទ្ធ ទាំងដោយចេតនាឬអចេតនា។ កំហុសទាំងនេះមិនសំដៅទៅលើការប្រកបរាយព្យាង្គ/តម្រួតព្យាង្គ(ឧទាហរណ៍៖ សំរាប់/សម្រាប់)ទេ តែវាទាក់ទងនឹងការធ្វេសប្រហែសរបស់អ្នកសរសេរដែលបានមើលរំលងចំណុចគន្លឹះបច្ចេកទេស ពោលគឺរបៀបវាយខ្មែរយូនីកូដឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ក្បួនខ្នាតនោះខុសពិីការសរសេរដោយដៃ និយាយឱ្យចំ យើងរាល់គ្នាមិនអាចសរសេរអក្សរណាមុនក៏បានតាមចិត្តចង់ ហើយក៏មិនមែនចេះតែផ្សំតួអក្សរបញ្ចូលគ្នាឱ្យតែមើលទៅស្រដៀងនឹងអ្វីដែលចង់បាន គឺបានហើយ នោះក៏ទេដែរ។ នៅក្នុងកម្មវិធីខ្មែរយូនីកូដ តួអក្សរត្រូវបានគេដាក់នៅលើគ្រាប់ចុចនីមួយៗរបស់ក្ដារចុច ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយត្នខ្ពស់ពេលវាយពាក្យខ្មែរ បើមិនដូច្នោះទេ ពាក្យដែលយើងវាយនឹងមិនត្រឹមត្រូវឡើយ (សូមមើលឧទាហរណ៍ក្នុងតារាងតាមចំណុចខាងក្រោម)។

ជាក់ស្ដែង មិនថាសំណេរលើវែបសាយព័ត៌មានឬ បណ្ដាញហ្វេសប៊ុកបុគ្គលទេ សំណេរដែលមិនត្រឹមត្រូវត្រូវបានគេចែកចាយបន្តឱ្យគ្នា ជាហេតុធ្វើមនុស្សម្នាកាន់តែច្រើនយកគំរូតាមការប្រកបដែលខុសនោះ។ ផ្អែកលើបទពិសោធន៍ការងារផ្នែកភាសាវិទ្យា ខ្ញុំសូមលើកយកចំណុចដែលជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះមកបង្ហាញដើម្បីជួយដាស់ស្មារតីនិងកាត់បន្ថយកំហុស៖

១. យុគ្គលពិន្ទុ (ៈ) និង ចុចពីរ (:)

សញ្ញា​ទាំង​ពីរ​នេះ​មើល​ទៅ​ដូច​គ្នាពេល​គេ​ផ្គុំ​វា​ជា​មួយ​ព្យញ្ជនៈ តែ​វា​ខុស​គ្នា​ស្រឡះ។ យុគ្គលពិន្ទុ​ជា​របស់​ខ្មែរ ចំណែក​ឯ​ចុច​ពីរ​ជា​របស់​ឡាតាំង។ ដូច្នេះ​ យើង​ត្រូវ​ប្រើ​វា​ឱ្យ​ត្រូវ​តាម​មុខងារ​របស់​វា! ជាងនេះទៅទៀតមានការប្រើប្រាស់ខុសជាច្រើនអន្លើអំពីការប្រើយុគ្គលពិន្ទុ ឧទាហរណ៍ “លក្ខណៈ” ត្រូវបានគេសរសេរជា “លក្ខណះ” ក៏មាន។

 

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
យុគ្គលពិន្ទុ (ៈ) និង
ចុចពីរឡាតាំង (:) និង ស្រៈ (ះ)
រយៈ រ យ ៈ (រយៈ) រ យ : (=រយ:)
លក្ខណៈ ល ក ្ ខ ណ ៈ (=លក្ខណៈ) ល ក ្ ខ ណ : (=លក្ខណ:)

ល ក ្ ខ ណ ះ (=លក្ខណះ)

២. ជើងព្យញ្ជនៈស្រដៀងៗគ្នា

ជើង​ព្យញ្ជនៈ​ខ្លះ​មាន​លក្ខណៈស្រដៀង​គ្នា ឬ ដូច​គ្នា​តែ​ម្ដង សូម​មើល​ឧទាហរណ៍​ខាង​ក្រោម៖

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
ជើង ត (្ត) និង
ជើង ដ (្ដ)
ស្ដាំ

ក្ដី

ស ្ ដ ាំ (=ស្ដាំ)

ក ្ ដ ី (=ក្ដី)

ស ្ ត ាំ (ស្តាំ)

ក ្ ត ី (ក្តី)

ជើង ច (្ច) និង
ជើង ជ (្ជ)
បញ្ជាក់ ប ញ ្ ជ ា ក ់ (=បញ្ជាក់) ប ញ ្ ច ា ក ់ (=បញ្ចាក់)
ជើង ថ (្ឋ) និង
ជើង ធ (្ធ)
រដ្ឋ

សិទ្ធិ

រ ដ ្ ឋ (=រដ្ឋ)

ស ិ ទ ្ ធ ិ (=សិទ្ធិ)

 

រ ដ ្ ធ (=រដ្ធ)

ស ិ ទ ្ ឋ ិ (=សិទ្ឋិ)

ជើង ង (្ង) និង
ជើង ញ (្ញ)
ខ្ញុំ

 

ខ ្ ញ ុំ (=ខ្ញុំ) ខ ្ ង ុំ (=ខ្ងុំ)
ជើង ក (្ក) និង
ជើង គ (្គ)
ស្គាល់

ស្កាល់

ស ្ គ ា ល ់ (=ស្គាល់) ស ្ ក ា ល ់ (=ស្កាល់)
ជើង ស (្ស) និង
ជើង យ (្យ)
ពាក្យ ព ា ក ្ យ (=ពាក្យ)

 

ព ា ក ្ ស (=ពាក្ស)

៣. ស្រៈ

ស្រៈ​ខ្លះ​អាច​ធ្វើ​ឱ្យមាន​ការ​មិន​ស៊ីសង្វាក់​គ្នាក្នុង​ចំណោម​អ្នក​ប្រើប្រាស់ ពេល​ខ្លះ​គេ​ផ្សំ​បញ្ចូល​គ្នា​តាម​ចិត្ត​ដោយ​មិន​បាន​គិតថា​មួយ​ត្រឹមត្រូវ មួយ​ណា​មិន​ត្រឹម​ត្រូវ​ទេ។ និយាយ​ឱ្យ​ចំ​គឺ​ឱ្យ​តែ​អាន​រួច​គឺ​ជា​ការ​ស្រេច។ នេះ​ហើយ​ជា​បញ្ហា។ ឧទាហរណ៍​ខាងក្រោម​បង្ហាញ​ថា ស្រៈ “ំ” និង​ស្រៈ “ះ” គួរ​តែ​ដាក​បន្ទាប់​ពី​ស្រៈ​ផ្សេង​ទៀត​ដែល​វា​ផ្សំ​ជាមួយ ពោលគឺ ស្រៈ “ុ ា ោ”។ ចំណែក​ឯ​ស្រៈ “ោ” និង ស្រៈ “ើ” មិន​ត្រូវ​ប្រើ​ផ្សំ​គ្នា​រវាង ស្រៈ​ “េ” និង ស្រៈ “ា” ឬ ស្រៈ “ី” ឡើយ។

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ស្រៈ ុំ កុំ ក ុ ំ (=កុំ) ក ំ ុ (=កំុ)
ស្រៈ ាំ ចាំ ច ា ំ (=ចាំ) ច ំ ា (=ចំា)
ស្រៈ ោ សោ ស ោ (=សោ)

 

ស េ ា (=សេា)

ស ា េ (=សាេ)

ស្រៈ ោះ កោះ ក ោ ះ (=កោះ)

 

ក េ ា ះ (=កេាះ)

ក ា េ ះ (=កាេះ)

ស្រៈ ើ តើ ត ើ (តើ) ត េ ី (=តេី)

ត ី េ (=តីេ)

៤. ការផ្គុំអក្សរខុស

ដូច​ចំណុច​ទី​៣​ដែរ ជំនួស​ឱ្យ​ការ​ស្វែងរក​តួ​អក្សរ​ដែល​ត្រឹមត្រូវ អ្នក​ប្រើប្រាស់​បែរ​ជា​យក​ព្យញ្ជនៈ​ផ្សំ​និង​ជើង​ដើម្បី​ឱ្យ​ចេញ​ជា​តួ​អក្សរ​ដែល​គេ​ចង់​បាន។ ឧទាហរណ៍ អក្សរ “ឡ” គេ​បែរ​ជា​យក​អក្សរ “ទ” មក​ផ្សំ​និងជើង “្ប” ដើម្បី​បាន​ជា “ទ្ប” តែ​នេះ​មិន​មែន​ជា​អក្សរ “ឡ” នោះ​ទេ។ សូម​មើល​ឧទាហរណ៍​ផ្សេង​ទៀត​ខាង​ក្រោម!

ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ឰ (តែ​មួយ​តួគត់) ព ្ ធ (=ព្ធ)
ឡ (តែ​មួយ​តួ​គត់) ទ ្ ប (=ទ្ប)

 

ឫ (តែ​មួយ​តួ​គត់) ប ្ ញ (=ប្ញ)

 

ឭ (តែ​មួយ​តួ​គត់) ព ្ ញ (=ព្ញ)
ញ (តែ​មួយ​តួ​គត់) ព ា ្ ញ (=ពា្ញ)
ព ្ ញ ា (=ព្ញា)

៥. ស្រៈពេញតួស្រដៀងៗគ្នា

  • “ឫ” និង “ឬ”
    1. ឬកពារ (ខុស) ឫកពារ (ត្រូវ)
    2. ឬស្សី (ខុស) ឫស្សី (ត្រូវ)
  • “ឭ” និង “ឮ”
    1. រឮក (ខុស) រឭក (ត្រូវ)
    2. ពញាឭ (ខុស) ពញាឮ (ត្រូវ)
  • “ឧ” “ឱ” “ឪ” និង “ឳ”
    1. ឧពុក (ខុស)
      ឱពុក (ខុស)
      ឳពុក (ខុស) ឪពុក (ត្រូវ)
    2. ឳកញ៉ា (ខុស)

ឱកញ៉ា (ខុស) ឧកញ៉ា (ត្រូវ)

បញ្ហាទាំងនេះប្រហែលជាកើតឡើងដោយសារមហាជនមិនបានស្វែងយល់ឬអានសេចក្ដីណែនាំពីរបៀបវាយពាក្យខ្មែររបស់យូនីកូដខ្មែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រក្ដី ទូរសព្ទក្ដី សូមមេត្តាជៀសវាងនូវកំហុសដែលបានរៀបរាប់ខាងលើ ហើយសរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ បើ​មិន​ដូច្នោះ​ទេ អក្ខរាវិរុទ្ធ​ភាសាខ្មែរ​នឹង​ច្របូកច្របល់ ហើយ​បង្ករ​ការលំបាក​ដល់​ការ​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​យើង។ ការ​ចេះ​តែ​ប្រើ​តាម​គ្នា​នាំ​ឱ្យ​បញ្ហា​នេះកាន់តែ​យ៉ាប់ទៅៗ តួយ៉ាង​ការ​ប្រកប​ពាក្យ “អូរឬស្សី” (ពាក្យ​ខុស) មាន​ច្រើន​ជាង “អូរឫស្សី” (ពាក្យ​ត្រូវ) ទៅ​ទៀត នេះ​បើ​មើល​លើ​តួលេខ​នេះ​ការ​ស្វែង​រក​ក្នុង​ហ្គូហ្គល។ និយាយ​ឱ្យ​ចំ នៅ​ក្នុង​ហ្គូហ្គល គេរក​ឃើញលទ្ធផលសម្រាប់​ការ​ស្វែង​រកពាក្យ “អូរឬស្សី” (ពាក្យ​ខុស) ដល់​ទៅ ២៣៧ ០០០ ខណៈ​លទ្ធផល​សម្រាប់​ពាក្យ “អូរឫស្សី” (ពាក្យត្រូវ) វិញ មាន​តែ ៣៣ ៨០០។ គំលាត​ដ៏​ធំ​នេះ​គឺ​បណ្ដាល​មក​ពី​មហាជន​យល់​ច្រឡំ​ថា​ពាក្យ​ខុស​ជា​ពាក្យ​ត្រូវទើប​នាំ​គ្នា​ប្រើច្រើន​យ៉ាង​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធើណេត។

ម្យ៉ាងវិញទៀត អ្វីដែលមិនអាចប្រកែកបាននោះគឺក្ដារចុចសព្វថ្ងៃពិបាកប្រើណាស់សម្រាប់អ្នកដែលមិនធ្លាប់ប្រើខ្មែរយូនីកូដនៅក្នុងកំព្យូទ័រ ព្រោះថាគេពិបាករាវរកតួអក្សរដេលគេចង់វាយ ហើយណាមួយទៀតវាត្រូវការពេលវេលាយូរដើម្បីវាយបានមួយពាក្យ។ និយាយឱ្យចំ អ្នកទើបនឹងប្រើទូរសព្ទមិនអាចស្មានឬចាំបានភ្លាមៗទេ ថាតួអក្សរណានៅត្រង់ណាឬលើគ្រាប់ចុចមួយណា ឱ្យតែឃើញស្រដៀងៗ ប្រហែលៗ ក៏ចុចយកតែម្ដង។ ហេតុដូច្នេះហើយបានជាមានកំហុសអក្ខរាវិរុទ្ធជាច្រើននៅលើអ៊ីនធើណិត(ជាពិសេសហ្វេសប៊ុកតែម្ដង)។ ប្រសិនបើអ្នក​ប្រើប្រាស់​ភាសាខ្មែរ​រាល់​គ្នា​បាន​ស្វែង​យល់​ពី​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ ហើយ​បើ​មានក្ដារចុចមួយដែលអាចជួយសម្រួលដល់ការស្វែងរកគ្រាប់ចុចដែលគេចង់វាយនិងអាចកែកំហុសអក្ខរាវិរុទ្ធដែលបានរៀបរាប់ខាងលើដោយស្វ័យប្រវត្តិតែម្ដង នោះកំហុសអក្ខរាវិរុទ្ធនឹងថយចុះ ហើយគេអាចសន្និដ្ឋានបានថាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតអត្ថបទជាភាសាខ្មែរនៅលើបណ្ដាញអ៊ីនធើណិតទាំងមូលដែលមានភាសាខ្មែរនឹងលែងមានកំហុសអក្ខរាវិរុទ្ធទៀតហើយ៕

ស្រៈ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ខុស​គ្នា​ត្រង់​ណា?

យើង​ឃើញ​ថា​នា​សម័យ​បច្ចុប្បន្ន​នេះ សិស្សានុសិស្ស​ភាគ​ច្រើន​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកប​ពាក្យ​​ខ្មែរ។ ជួន​កាល​ពាក្យ​ដែល​ងាយៗ ស្រួលៗ តែ​បែរ​ជា​សរសេរ​មិន​ត្រូវ​តាម​អក្ខរាវិរុទ្ធ បើ​ជា​ពាក្យ​ពិបាកៗ ទៅ មិន​ថា​ទេ តែ​គ្រាន់​តែ​ផ្សំ​ស្រៈ​នឹង​ព្យញ្ជនៈ​​ឱ្យ​ត្រូវ​តាម​សូរ​សំឡេង​ក៏​យ៉ាប់​ដែរ។

មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកប​គឺ៖

  • ព្យញ្ជនៈ​ពួកអ៊ ផ្សំ​នឹង​សូរ​ស្រៈ​ពួកអ៊
  • ព្យញ្ជនៈ​ពួក​អ ផ្សំ​នឹង​សូរ​ស្រៈ​ពួក​អ

ធម្មតាៗ…

តែ​ម៉េច​បាន​ចេះតែ​សរសេរ​ខុស​ច្រើន​ម្ល៉េះ…

ងាក​មក​ប្រធាន​បទ​របស់​យើង​វិញ  មាន​ជនានុជន​ភាគ​ច្រើន​បាន​ច្រឡំ​គ្នា​រវាង​ស្រៈ​ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ឧទាហរណ៍៖ ពាក្យ “ទាប និង ទៀប”, “គាប និង គៀប”, “​ជ្រាប និង ជ្រៀប”, “ឃ្នាប និង ឃ្នៀប”, ។ល។ តើ​ស្រៈ​ទាំង​ពីរ​នេះ​មាន​សូរ​ដូច​គ្នា​មែន​ឬ​មិន​មែន? ខាង​ក្រោម​នេះ​ជា​លទ្ធ​ផល​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ស្រៈ​ទាំង​នេះ អញ្ចឹង​សូម​ពិចារណ​ទាំង​អស់​គ្នា៖

  • លោក​បណ្ឌិត ហ្សង់ មីស៊ែល ហ្វ៊ីលីពី និង ហៀប ច័ន្ទ​វិចិត្រ (“ឯកសារ​ណែនាំ អំពី​សូរវិទ្យា” បោះពុម្ព​នៅ​ឆ្នាំ​២០០៩) បាន​បង្ហាញ​ពី​សូរអាន​នៃ​ស្រៈ​ “អ៊ា” នៅ​ទំព័រ​ទី ១៨២ ថា /iɜ/ តំណាង​ឱ្យ​សូរ​ស្រៈ “អ៊ា” តែ​មិន​បាន​បង្ហាញ​ពី​សូរ​ស្រៈ​ “អៀ/អ៊ៀ” ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅក្នុង​ផ្នែក​ខាង​ចុង​នៃ​សៀវភៅ​នោះ​ដដែល លោក​បាន​សរសេរ​សូរ​អាន​បែប​សទ្ទតាវិទ្យា​​នៃពាក្យ​ “ទៀត” ថា /tt/ និង​ពាក្យ​ផ្សេងៗ ទៀត​ជាច្រើន​ដូច​បង្ហាញ​ជូន​ខាង​ក្រោម។
    ពាក្យ​ប្រកប​នឹង​ស្រៈ “អ៊ា” និង សំណេរ​បែប​សទ្ទតា​វិទ្យា
    ទា                /t/ (ទំ.១៨២)
    ពាក្យ            /pk/ (ទំ.២០១ ប.១)
    មាន             /mn/ (ទំ. ២០១ ប.១)
    ព្យាង្គ            /pjŋ/ (ទំ.២០១ ប.១)
    វា                  /β̞/ (ទំ.២០១ ប.៣)
    ជា                 /c/ (ទំ.២០១ ប.៥)
    គ្នា                 /kn/ (ទំ.២០១ ប.៥)
    មាស             /m/ (ទំ.២០១ ប.៩ រាប់​ពី​ក្រោម)
    ឃ្លាន             /kln/ (ទំ.២០១ ប.៧ រពកក្រ)
    គុយទាវ         /kojtβ̞/ (ទំ.២០១ ប.៦ រពកក្រ)
    ពាក្យ​ប្រកប​នឹង​ស្រៈ “អៀ/អ៊ៀ” និង សំណេរ​បែប​សទ្ទតា​វិទ្យា
    សំនៀង         /sɒmnŋ/ (ទំ.២០១ ប.១)
    រៀបការ         /rpkaː/ (ទំ.២០១ ប.៣ រពក្រ)
    ភ្ញៀវ              /pɲβ̞/ (ទំ.២០១ ប.២ រពក្រ)
    ជប់លៀង      /coplŋ/ (ទំ.២០១ ប.២ រពក្រ)
    ទៀត             /tt/ (ទំ.២០១ ប.៤ រពក្រ)
    ដូច្នេះ លោក​ហាក់​ដូច​ជា​បាន​សន្មត​ថា​សូរ​ស្រៈ​ទាំង​ពីរ​គឺ​ដូច​គ្នា។
  • លោក ហូហ្វមែន ហ្វ្រែងគ្លីន (“Cambodian System of Writing and Beginner Reader with Drills and Glossary”: 1970) ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​សូរ​ស្រៈ​ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ដូច​គ្នា តួយ៉ាង នៅ​ទំព័រ​ទី​១០៦ លោក​បាន​បញ្ជាក់​ថា៖ “[…] the value of ៀ is the same as the 2nd series value of ា. Write the following syllable three ways: /tiən/, /kiən/, /phiəŋ/:
    តៀន ទៀន ទាន
    កៀត គៀត គាត
    ផៀង ភៀង ភាង”
    ដែល​មាន​ន័យ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ “ស្រៈ​ ៀ មាន​សូរ​ដូច​នឹង ស្រៈ អ៊ា ឃោសៈ​ដែរ ហើយ​គេ​អាច​សរសេរ​ពាក្យដែល​មាន​សូរ​បែប​សទ្ទតាវិទ្យា /tiən/, /kiən/, /phiəŋ/ បាន​បី​បែប គឺ៖ តៀន ទៀន ទាន, កៀត គៀត គាត, ផៀង ភៀង ភាង។
  • ចំណែក​ឯ​លោកស្រី យ៉ាកុប ជូឌីត (“Introduction to Cambodian” 1968: 29-30) បាន​សរសេរ​ថា៖ “អ៊ា” /ʔíːə/ ហើយ “អៀ/អ៊ៀ” /ʔíə/ ដែល​បាន​ន័យ​ថា​ស្រៈ​ទាំង​ពី​នេះ​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ ជាក់​ស្ដែង​គឺ​ អ៊ា មាន​សំឡេង​វែង​ជាង អៀ/អ៊ៀ បន្ដិច។
    ជាង             /cíːəŋ/ (ទំ.៣១ ប.២ រពក្រ)
    ចង្កៀង         /cɔŋkiəŋ/ (ទំ.៣៨ ប.៩)
    ដូច្នេះ អ្នក​ស្រី​យ៉ាកុប​សន្និដ្ឋាន​ថា ស្រៈទាំង​ពី​នេះ​មាន​ប្រវែង​សូរ​ខុស​គ្នា។
  • មាន​ភាសាវិទូ​ម្នាក់​ទៀតដែល​បាន​រៀបរៀង​វចនានុក្រមខ្មែរ-អង់គ្លេស គឺ​លោក​រ៉ូបឺត ហែតលី (១៩៧៧៖ xxi-xxii)។ ក្នុង​សេចក្ដី​ផ្ដើម​នៃ​វចនានុក្រមនោះ​ លោក​បាន​កត់​ទុក​ថា “អ៊ា” មាន​សូរអានបែប​សទ្ទតាវិទ្យា /ie/ ហើយ “អៀ/អ៊ៀ” /iə/ ហើយ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ។

ដោយ​មិន​មាន​ការ​មូល​មតិ​គ្នា​លើ​ការកត់សូរអាន​នៃ​ស្រៈទាំងពីរ​នេះ ខ្ញុំ​សូម​ឱ្យ​ប្រិយមិត្ត​អ្នក​អាន​​សង្កេត​មើល​​ជាក់ស្ដែង​​ទៅ​លើ​​ពាក្យ​​មួយ​ចំនួន​ខាងក្រោម ដែល​អាច​ឱ្យ​យើង​ដឹង​ថា​យ៉ាង​ណាៗ។ ពាក្យ​ទាំង​នោះ​មាន​ដូចជា៖

ទាប & ទៀប
ជាម & ជៀម
គ្រាម & គ្រៀម
ជាន & ចៀន
លាន & លៀន
លាង & លៀង
មាន & មៀន
ឈាង & ឆៀង
ព្រាង & ព្រៀង ។ល។

តើ​ពាក្យ​ទាំង​នេះ​មាន​សូរអាន​ដូច​គ្នា​ឬ​ទេ?

ដើម្បី​ឱ្យ​ប្រាកដ​ថា​សូរ​អាន​នៃ​គូ​នីមួយ​ៗ​ខាង​លើ​យ៉ាង​ណា​ សូម​អាន​បង្អូស​សំឡេង​ស្រៈ​ឱ្យ​វែងបន្តិច​​ហើយ​ផ្ដោត​ទៅ​លើ​សំណូរ​ទាំង​ពីរ​នោះ។

ឧទាហរណ៍៖
ទា​ា​ា​ា​ា​ា​ា….ប និង ទៀ​ៀ​ៀ​ៀ​ៀ​ៀ​ៀ….ប
លា​ា​ា​ា​ា​ា​ា….ន និង លៀ​ៀ​ៀ​ៀ​ៀ​ៀ​ៀ​….ន ។ល។

សូម​បញ្ចេញមតិ​ផ្ទាល់​ខ្លួន ថាតើ​សំណូរ​នៃ​ស្រៈ​​ក្នុង​ពាក្យ​ទី​មួយ​និង​ទីពីរ​​ពិត​ជា​ដូច​គ្នា​មែន​ឬយ៉ាង​ណា?

“អក្ខរាវិរុទ្ធ​ភាសាខ្មែរ” សូម​អរគុណ…!

ក្បួន​រាជសព្ទ មក​ដល់​ហើយ!!!

បន្ទាប់​ពី​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​បញ្ចូល​ក្បួន​រាជសព្ទ​ទៅ​ក្នុង​ទម្រង់​អេឡិចត្រូនិក អក្ខរាវិរុទ្ធ​ភាសាខ្មែរ​​សូម​បង្ហាញ​ដល់​លោក​អ្នក​រាល់​គ្នា​នូវ​តំណរ​ដែល​លោក​អ្នក​អាច​ចូល​ទៅ​មើល​ក្បួន​រាជសព្ទ​បាន​ដោយ​ឥត​គិត​ថ្លៃ។

សូម​ចុច​ ទី​នេះ​ ដើម្បី​ចូល​ទស្សនា​ដោយ​មេត្រី​ភាព។

ក្បួន​រាជសព្ទ

រកពាក្យ​ក្នុង​ក្បួន​រាជសព្ទ

ប្រសិនបើ​លោក​អ្នក​មាន​មតិយោបល់​យ៉ាងណាៗ សូម​សរសេរ​ក្នុង​​ប្រអប់​ឆ្លើយ​តប​ខាង​ក្រោម។
អក្ខរាវិរុទ្ធភាសាខ្មែរ សូមអរគុណ…

 

 

យុគលពិន្ទុ “​ ៈ” និង វិសជ៌នី “​ ះ”

អក្ខរាវិរុទ្ធជាកិច្ចការចម្បងមួយដែលមិនអាចមើលរំលងបាន។ ប្រហែលជាជម្រើសមួយល្អ បើសិនជាមានកម្មវិធីត្រួតពិនិត្យអក្ខរារិវុទ្ធជាភាសាខ្មែរ។ តាមពិតទៅមានគេធ្វើរួចទៅហើយ តែភាគច្រើនគេមិនខ្វល់នឹងយកមកប្រើ ហើយដូចជាមិនសូវមានអ្នកចាប់អារម្មណ៍។ មិនលោះពេលទេដែលគេឃើញស្លាកសញ្ញា ឬ យីហោ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តនានា ប្រកបមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ បើថាពាក្យដែលពិបាកសរសេរទៅ មិនថាទេ តែពាក្យដែលប្រើសឹងតែរាល់ថ្ងៃ បែរជាប្រកបមិនត្រូវដែរ។ តើនេះបណ្ដាលមកពីមូលហេតុអ្វី? និយាយឱ្យចំទៅ នេះជាការទទួលខុសត្រូវរបស់អ្នកសរសេរ អាចបណ្ដាលមកចំណុចធំៗពីរគឺ៖

១. ចំណេះដឹងពីភាសាខ្មែរមានកម្រិត និង

២.ភាពខ្ជីខ្ជា ឬ មិនខ្ចីអើពើ។ល។

កំហុសដែលគេឧស្សាហ៍ជួបប្រទះបំផុតគឺ ការប្រើប្រាស់ យុគលពិន្ទុ ” ៈ” និង ស្រៈអះ ” ះ” ដូចជាក្នុងសេចក្ដីប្រកាសមួយអំពីរឿងថ្មីដែលមានចំណងជើងថា «ហនុមាន» គេបានដាក់កាលបរិច្ឆេទធំៗនៅខាងក្រោមថា “13-កុម្ភះ-2015” ដូចបង្ហាញខុងរូបខាងក្រោមដែលចេញផ្សាយលើគេហទំព័រសប្បាយ។ នេះគឺជាការដាស់តឿនកែលម្អ មិនមែនបន្ទោសបង្អាប់ទេ! បំណងល្អពី «អក្ខរាវិរុទ្ធភាសាខ្មែរ»។

កំហុសអក្ខរាវិរុទ្ធ "កុម្ភៈ" មិនមែន "កុម្ភះ" ទេ

កំហុសអក្ខរាវិរុទ្ធ “កុម្ភៈ” មិនមែន “កុម្ភះ” ទេ

 

ក្បួន​រាជសព្ទ

អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​កំពុង​ញាប់​ដៃ​ញាប់​ជើង​រៀប​ចំ​បទានុក្រម​លើ​ប្រព័ន្ធ​អ៊ីនធើណេត (Online Dictionary) ដែល​មាន​ចំណង​ជើង​ថា «ក្បួន​រាជសព្ទ»។ ក្បួន​នេះ​បាន​​វាយ​ជា​សៀវភៅ​អេឡិច​ត្រូនិក​ដោយ អាក្បាល​ធំ (http://www.akbalthom.com/)។ តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ដូច​ម្ដេច​ដែរ? សូម​បញ្ចេញ​យោបល់​តាម​ការ​គួរ​។

បទានុក្រម​នេះ​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់​ៗ​នេះ…

អក្ខរាវិរុទ្ធ​ភាសាខ្មែរ

បទានុក្រម​ក្បួន​រាជសព្ទលើ​ប្រព័ន្ធ​អ៊ីនធើណេត

បទានុក្រម​ក្បួន​រាជសព្ទលើ​ប្រព័ន្ធ​អ៊ីនធើណេត

 

Ligature in Khmer

The north vowels (a.k.a. above vowels) used with the above five consonants will be ligaturized.

What is your opinion on this?

ទិវា​មាតុភាសា​អន្តរជាតិ

អប​អរ​សាទរ​ទិវា​មាតុភាសា​អន្តរជាតិ…

ទិវា​មាតុភាសាអន្តរជាតិ