បច្ចេកសព្ទ​ខ្នាត​រង្វាល់​ខ្មែរ

គួរតែ​ដឹង

Chouk Khmer

ស្រាក់ (ន.) ខ្នាត​ឯកតា​ខ្មែរ​ពី​បុរាណ​ដែល​ដាក់​អ្វីៗ​តម្រួត​លើ​គ្នា ហើយ​ចង​រុំ​ឲ្យ​នៅ​ក្នុង​ដុំ​តែ​មួយ ដូចជា​ស្ករផែន​ឬ​ចាន ជាដើម ។ ចំពោះ​ស្រាក់​ស្ករផែន គេ​ខ្ចប់​ចង​រុំ​ដោយ​ស្លឹក​ត្នោត មាន ១០​ផែន ឬ​២០​ផែន ឬ​ក៏​ច្រើន​ជាង​នេះ ហៅ​មួយ​ស្រាក់ ។ រីឯ​ចាន​វិញ គេ​ចង​រុំ​ចំនួន ១០ ឬ​ចំនួន ១២ ហៅ​មួយ​ស្រាក់​ដែរ ។ ឧ. ស្ករ​ផែន​ពីរ​ស្រាក់ ចាន​បី​ស្រាក់ ។

បំពង់ (ន.) (បំពង់​ឫស្សី) 1. ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​បំពង់​ឫស្សី​ស្រុក ប្រើ​សម្រាប់​វាល់​ទឹកត្នោត ដែល​មាន​ចំណុះ​រវាង ២​លីត្រ ទៅ ៣​លីត្រ ។ ឧ. ទឹក​ត្នោត​ពីរ​បំពង់ ។ 2. ប្រដាប់​ឬ​ឧបករណ៍​ធ្វើ​ពី​បំពង់​ឫស្សី ប្រើ​សម្រាប់​វាល់​វត្ថុ​រាវ ដូចជា ទឹកត្នោត ជាដើម ។

កញ្ជើ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ជាដើម ដែល​ត្បាញ​ដោយ​បន្ទះ​ឫស្សី ខាងលើ​មាន​រាង​មូល ហៅ​ថា មាត់​ក្ដាប់ និង​បន្ទោះ​ផ្ដៅ​ខាងក្រោម​រាប ហៅ​ថា បាត ។ ឧ. អង្ករ​មួយ​កញ្ជើ ។

ល្អី (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ដូច​កញ្ជើ​ដែរ តែ​មាន​រាង​ស្មើ​លើ​ស្មើ​ក្រោម សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ជាដើម ។ ឧ. ស្រូវ​មួយ​ល្អី ។

កន្តាំង (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ (មាន​រាង​ដូច​ល្អី) សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ មាន​ស្រូវ​អង្ករ​ជាដើម ជា​រង្វាល់​អនុភាគ ដែល​មាន​ចំណុះ​ពីរ​ភាគ​ឬ​បី​ភាគ ឬ​ក៏​បួន​ភាគ​នៃ​តៅ ។ អ្នក​ខ្លះ​ហៅ​ថា ខ្ញឹង ។ ឧ. ស្រូវ​បី​កន្តាំង ។

តក់ (ន.) ខ្នាត​រង្វាស់​ខ្មែរ​ពី​បុរាណ ធ្វើ​ពី​ត្រឡោក​ដូង​តក់ ឬ​ដូង​ក្ដៀប ឬ​ក៏​ដូង​ស្ដ មាន​ទំហំ​តូច​ជាង​នាឡិ​បន្តិច ប្រើ​សម្រាប់​វាល់​អង្ករ ។ ជួនកាល​គេ​ហៅ នាឡិ​តូច​ក៏​បាន ។ ឧ. អង្ករ​បី​តក់ ។

កម្បង់ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​បាត​ដៃ​ទាំង​ពីរ​ផ្គុំ​គ្នា​ហើយ​ផ្ងារ ធ្វើ​ឲ្យ​ដក់​បន្តិច សម្រាប់​ក្បង់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វី​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ដាក់​ពេញ​ថ្នក់​បាត​ដៃ​ទាំង​ពីរ​នោះ ។ ឧ. អង្ករ​ពីរ​កម្បង់ ។

ទូកដៃ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​បាតដៃ​ម្ខាង​ដាក់​ផ្ងារ​ធ្វើ​ឲ្យ​ដក់​បន្តិច សម្រាប់​ចូក​វាល់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ដាក់​ពេញ​ថ្នក់​បាតដៃ​នោះ ។ ឧ. គ្រាប់​ល្ង​មួយ​ទូកដៃ ។

ក្ដាប់ (ន.) ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ប្រើ​ម្រាម​ដៃ​ម្ខាង​រួប​ក្រសោប​បិទ សម្រាប់​ចាប់​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ​ក៏​ម៉ដ្ឋៗ ។ ឧ. អង្ករ​មួយ​ក្ដាប់ ។

ចឹប (ន.) ខ្នាត​រង្វាន់​ខ្មែរ​ពី​បុរាណ ប្រើ​ចុង​ម្រាមដៃ​ម្ខាង​រួបប្រួម​ផ្គុំ​គ្នា ច្បិច​គ្រាប់​ធញ្ញជាតិ​តូចៗ ឬ​វត្ថុ​អ្វីៗ​មាន​ទំហំ​តូច​ល្អិតៗ ឬ ក៏​ម៉ដ្ឋៗ ។ ឧ.

View original post 34 more words

បញ្ជី​ឈ្មោះ​ប្រទេស ជា​ភាសា​ខ្មែរ អង់គ្លេស និង បារាំង

ការ​ប្រើប្រាស់​ពាក្យ​សម្រាប់​ហៅ​ឈ្មោះ​ប្រទេស​មាន​លក្ខណៈ​មិន​ស៊ី​សង្វាក់​គ្នា​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ដោយ​អន្លើ។ សូម​អរគុណ​ដល់ “​គណៈកម្មាការ​នៃ​ការ​បង្កើត​ពាក្យ​និង​កម្ចី​ពាក្យ” និង គណៈកម្មាធិជាតិ​ភាសាខ្មែរ ដែល​បាន​ខំ​ដុត​ដៃ​ដុត​ជើង​​រៀប​ចំ និង អនុម័ត​ពាក្យ​សម្គាល់​ឈ្មោះ​ប្រទេស​ និង រាជធានី/រដ្ឋធានី​ឱ្យ​សាធារណៈ​ជន​យក​ទៅ​ប្រើប្រាស់​ឱ្យ​បាន​​ដូចៗ​គ្នា​ចៀសវាង​ការ​ហៅ​ឈ្មោះ​ប្រទេស​តាម​តែ​ចិត្ត​នឹក​ឃើញ។

ខាង​ក្រោម​នេះ​ជា​កម្មវិធី​ដើម្បី​តម្លើង​ក្នុង​កំព្យូទ័រ ឈ្មោះ​ប្រទេស​ទាំង​១៩៥​បាន​បញ្ចូល​ក្នុង​កម្មវិធី​នេះ​ក្នុង​គោល​បំណង​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល និង​ មិន​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ស្វែងរក​ពាក្យ​នៅ​លើ​ក្រដាស។ សូម​ទាញ​យក​ដោយ​សេរី ពី ប្លុក អក្ខរាវិរុទ្ធ​ភាសាខ្មែរ (khmerspelling.wordpress.com)

ផ្ទាំង​កម្មវិធី ឈ្មោះ​ប្រទេស

ផ្ទាំង​កម្មវិធី

សូម​ចុច​ទី​នេះ​ដើម្បីទាញ​យក៖ បញ្ជី​ឈ្មោះ​ប្រទេស​ជា​ភាសាខ្មែរ អង់គ្លេស និង បារាំង

ស្វែង​យល់​ពី​របៀ់ប​ប្រើ​ប្រាស់​កម្មវិធី​នេះ សូម​ចូល​ទៅ​កាន់៖ អំពី​គេហទំព័រ ឬ ទំព័រ​ហ្វេសប៊ុក​​របស់ “អក្ខរាវិរុទ្ធ​ភាសាខ្មែរ (khmerspelling)” ក៏​បាន។

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (១០)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (១០)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)

ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០៩)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (០៩)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)

ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០៨)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (០៨)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)

ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០៧)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (០៧)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)

ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០៦)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (០៦)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)