អភិរក្ស​ និង​​អភិវឌ្ឍ​ភាសាខ្មែរ!

កាលពីសម័យបុរាណ ភាសាត្រូវបានបុព្វបុរសខ្មែររក្សាឱ្យបានគង់វង្សសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងយល់ពីភាសាខ្មែរការពីសម័យលោកកំពុងរស់នៅ។ សិលាចារិកជាច្រើនត្រូវបានរកឃើញជាបន្ទាប់ ហើយអ្នកប្រាជ្ញខាងភាសាខ្មែរបុរាណក៏បានបកស្រាយឱ្យសាធារណជនបានដឹងពីប្រត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ខ្មែរ។

ក្នុងយុគសម័យកុំព្យូទ័រ តើយើងត្រូវការឆ្លាក់ចារអក្សរលើផ្ទាំងសិលាទៀតដែរឬយ៉ាងណា? តើធ្វើដូចម្ដេចទើបយើងអាចអភិរក្ស និងអភិវឌ្ឍភាសាខ្មែរទុកឱ្យកូនខ្មែរជំនាន់ក្រោយៗបាន?

ក្នុងនាមជាខេមរបុត្រម្នាក់ដែលស្រឡាញ់ភាសាខ្មែរ ខ្ញុំសូមណែនាំនិងអំពាវនាវដល់ យុវជន យុវនារី សិស្សានុសិស្ស និង កុលបុត្រខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេសនិងឯនាយសមុទ្រ ក៏ដូចជាអ្នកជំនាញខាងភាសាខ្មែរចូលរួមចំណែកដោយរួមចំណែកក្នុងការកែតម្រូវប្រព័ន្ធបច្ចេកវិទ្យាដែលប្រើភាសាខ្មែរ ដូចជា៖

  1. ការសម្គាល់ការសរសេរដោយដៃ
  2. ការបកប្រែ
  3. ពិនិត្យមើលភាពត្រឹមត្រូវនៃការបកប្រែ និង
  4. បញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែផែនទី។

ដើម្បីអាចរួមចំណែកក្នុងមហាបេសកម្មនេះបាន លោកអ្នកត្រូវដំឡើងកម្មវិធីមួយ៖ CrowdSource ដែលបានបង្កើតឡើងដោយក្រុមហ៊ុនហ្គូហ្គល (Google) ក្នុងគោលបំណងអភិវឌ្ឍភាសាខ្មែរក្នុងប្រព័ន្ធទូរសព្ទ និងកុំព្យូទ័រឱ្យបានកាន់តែល្អឡើងៗ។ ដើម្បីចូលទៅផ្លេស្តរដើម្បីដំឡើងកម្មវិធីនេះសូមចុចលើរូបខាងក្រោយ

crowdsource01

CrowdSource ក្នុងផ្លេស្តរ

ពេលដំឡើងរួចរាល់ហើយ ចុចបើក នោះលោកអ្នកនឹងឃើញ(ដូចរូបខាងក្រោយ)៖

ផ្ទាំងស្វាគមន៍របស់កម្មវិធី Crowdsource

ផ្ទាំងស្វាគមន៍របស់កម្មវិធី Crowdsource

សូមចុចលើចាប់ផ្ដើម បន្ទាប់មករើសភាសាដែលលោកអ្នកចេះ (ឧទាហរណ៍៖ ខ្មែរ អង់គ្លេស ជាដើម)៖

crowdsource02a

រើសភាសា (អង់គ្លេស និង ខ្មែរ)

បន្ទាប់មកចុចលើ “រួចរាល់” នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោយលេចឡើង៖

crowdsource03

អ្វីដេលលោកអ្នកអាចចូលរួមបាន

មកដល់ត្រឹមនេះ លោកអ្នកប្រកដជាដឹងហើយថាត្រូវធ្វើយ៉ាងណា!

សូមអរគុណសម្រាប់ការសហការដោយចំណាយពេលវេលានិងចំណេះដឹងដើម្បីអភិរក្សនិងអភិវឌ្ឍភាសាខ្មែរឱ្យកាន់តែប្រសើរឡើង!!!

សម្រាប់ចម្ងល់ ឬ សំណូមពរសូមផ្ញើរសារមកកាន់ KhmerSpelling នៅលើទំព័រហ្វេសប៊ុក ឬ អ៊ីមែល khmerspelling@gmail.com ក៏បាន។

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s