ចន្លោះ​មើល​មិន​ឃើញ​ (ZWSP)

Zero Width Space (ZWSP: U+200B) ឬក៏ហៅជាភាសាខ្មែរថា “ចន្លោះមើលមិនឃើញ”។ តើចន្លោះមើលមិនឃើញជាអ្វី? គេប្រើវាដើម្បីអ្វី? តើវាមានគុណសម្បត្តិ និង គុណវិបត្តិអ្វីខ្លះ?

យោងតាមឯកសារស្ដីពី “របៀបវាយយូនីកូដខ្មែរ(លើកុំព្យូទ័រ)” ទំព័រទី១២ ចន្លោះមើលមិនឃើញជាចន្លោះដែលគេប្រើសម្រាប់ខណ្ឌចែកពាក្យមួយនិងពាក្យមួយទៀត ដើម្បីឱ្យប្រព័ន្ធកុំព្យូទ័រដឹងព្រំដែនរបស់ពាក្យ(word boundary) និង អាចដឹងពីកន្លែងដែលត្រូវចុះបន្ទាត់។ ចំពោះភាសាអង់គ្លេស គេប្រើដំណកឃ្លាធម្មតា(white space) ដូច្នេះគេមិនចាំបាច់ប្រើចន្លោះមើលមិនឃើញដូច ភាសាខ្មែរ ឡាវ ភូមា -ល- ទេ។ ជាទូទៅ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញអ៊ីធើណេតភាគច្រើនប្រើប្រាស់ចន្លោះមើលមិនឃើញដើម្បីចៀសវាងការចុះបន្ទាត់មិនត្រឹមត្រូវ។

ថ្មីៗនេះមានបញ្ហាមួយបានកើតឡើងបង្កជាការភ្ជាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ រាល់ឃ្លា ល្បះ អត្ថបទ ដែលមានចន្លោះមើលមិនឃើញ ត្រូវបានជំនួសដោយសញ្ញាសួរក្នុងប្រអប់ពណ៌ខ្មៅ (� REPLACEMENT CHARACTER)។ បណ្ដាញសារព័ត៌មានមួយចំនួនបានចុះថា៖ () សញ្ញាសួរនេះលេចឡើងដោយសារចន្លោះមើលមិនឃើញត្រូវបានលុបចេញ () ហ្វេសប៊ុកបានបន្ថែមសញ្ញានេះពេលគេប្រើចន្លោះមើលមិនឃើញ (គ្រុយ វណ្ណា) តែគេមិនដឹងពីមូលហេតុនៅឡើយទេ។

អ្វីដែល “អក្ខរាវិរុទ្ធភាសាខ្មែរ”សង្កេតឃើញនៅពេលនេះគឺថា បញ្ហានេះពិតជាបណ្ដាលមកពីប្រព័ន្ធបង្ហាញរបស់ហ្វេសប៊ុក ព្រោះថាសញ្ញាសួរ(�)នេះ លេចឡើងតែក្នុងហ្វេសប៊ុកប៉ុណ្ណោះ (សូមមើលរូបខាងក្រោម)៖

zwsp on fb

សញ្ញា(�)លេចឡើងក្នុងហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី

ប៉ុន្តែនៅពេកគេចុចលើលីងនោះដើម្បីបើកមើល គេមិនឃើញមានសញ្ញា(�)នេះឡើយ (សូមមើលរូបខាងក្រោម)៖

zwsp on rfa website

គ្មានសញ្ញា(�) លេចឡើងលើវែបសាយថ៍របស់វិទ្យុអាស៊ីសេរីទេ

មកទល់នឹងពេលនេះ ទំព័រសារព័ត៌មានសប្បាយ(Sabay News) បានលើកឡើងនូវដំណោះស្រាយមួយដែលថាមានអ្នកជំនាញមួយរូបអះអាងថា៖ “បើមិនចង់ឱ្យមានសញ្ញា(�)លេចឡើង លើហ្វេសប៊ុក ត្រូវឈប់ប្រើចន្លោះមើលមិនឃើញ (ZWSP) ព្រោះថាវាមិនសូវមានសារៈសំខាន់”។ តាមពិតទៅចន្លោះមើលមិនឃើញប្រហែលជាមិនសូវសំខាន់ក្នុងការសរសេរលើហ្វេសប៊ុក តែសម្រាប់វែបសាយសារព័ត៌មានផ្សេង ប្រសិនបើមិនប្រើចន្លោះនេះទេ ពាក្យខ្លះនឹងត្រូវបំបែកខុសកន្លែង និងនាំឱ្យពិបាកអាននិងអាក្រក់មើល។ ឧទាហរណ៍ថា គេសរសេរពាក្យ “សំរាប់” នៅខាងចុចបន្ទាត់ តែដោយសារមិនមានកន្លែងគ្រប់គ្រាន់ ពាក្យនេះក៏បែកជាពីចំណែក “សំ” និង “រាប់” (មួយផ្នែកនៅចុងបន្ទាត់ខាងលើ មួយផ្នែកទៀតនៅបន្ទាត់ខាងក្រោម)។ ដោយសារមូលហេតុនេះហើយបានជាគេដាក់ឱ្យប្រើចន្លោះមើលមិនឃើញដើម្បីងាយស្រួលកំណត់ថាត្រង់ណាអាចបំបែកបាន ត្រង់ណាបំបែកមិនបាន។

គុណសម្បត្តិដ៏ល្អផ្សេងៗ ទៀតរបស់ចន្លោះមើលមិនឃើញគឺ៖

ទោះជាយ៉ាងណាក្ដី ប្រសិនបើអ្នកប្រើប្រាស់ទាំងអស់គ្នាសហការស្វែងយល់និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ នោះបញ្ហានេះនឹងប្រសើរឡើង ជាជាងការគេចវេសពីបញ្ហាដោយអំពាវនាវឱ្យឈប់ប្រើចន្លោះមើលមិនឃើញជាដើម។

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s