ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០១)

សម្រង់

ពាក្យ​កម្លាយ​កើតចេញ​ពី​ពាក្យ​ដើម​សរសេរ​ជា​ព្យាង្គ​តម្រួត
តាមរយៈ​អន្តេបទ /-អ’-/ ឬ /-អ៝’-/
(ស្រង់​ដោយ​លោក កែវ លីណែត)
——-

គួរ​រំលឹក​ថា គណៈកម្មាធិការជាតិ (គ.ជ.ភ.ខ.) ត្រូវ​បាន​បង្កើត​ឡើង តាម​អនុក្រឹតលេខ​១៨ អនក្រ បក ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០០៧ ដើម្បី​ឱ្យ​រក​ឯកភាព​ជូន​ភាសា​ជាតិ ហើយ នាកាល​សម័យ​ប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ២០-០២-០៨ គណៈ​កម្មាធិការ​នេះ​បានសម្រេច​យក​វចនានុក្រម​សម្ដេច​សង្ឃរាជ​ ជួន ណាត ជា​មូលដ្ឋាន។

ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខាង​លើ គ.ជ.ភ.ខ. សូម​ធ្វើ​សម្រង់​ពាក្យ​ដែល​មាន​ចែង​ក្នុង​ចំណង​ជើង ជូន​សាធារណជន​ ដូចតទៅ៖

កំណត់​ចំណាំ៖
១. គប្បី​យើង​ប្រើ​វាក្យ​សព្ទ​បារាំង​អម​វាក្យសព្ទ​ខ្មែរ​សិន ពីព្រោះ វាក្យសព្ទ​ខ្មែរ​មិន​ទាន់​មាន​ឯកភាព​រវាង​អ្នក​ប្រើ ហើយ គួរ​រំលឹក​ថា​ អព្ភាសបទ (Affixes) អាចជា បុព្វបទ (Préfixes) ឬ អន្តេបទ (Infixes) ឬ បច្ឆិមបទ (Suffixes)។
២. ក្នុង​រូបសព្ទ (Morpheme) /-អ’-/ ឬ /-អ៝’-/, សញ្ញា (‘) មិន​មែន​ជា​សញ្ញា​បន្តក់​ទេ គឺ​ជា​សញ្ញា​ប្រើ​ក្នុង​សូរវិទ្យា​សម្រាប់​សម្គាល់​ស្រៈ​ខ្លី។ ចំពោះ // វិញ​គឺ​ជា​ព្យញ្ជនៈ​សម្រាប់​សម្គាល់​ចុង​រូបសព្ទ​ដែល​អាច​ ក្នុង​កាឡារូបសព្ទ (Allomorphes) ក្លាយ​ទៅ​ជា [ង], [ញ], [ណ], [ន], [ម] ទៅ​តាម​បរិបទ ដូច​មាន​ឧទាហរណ៍​ខាង​ក្រោម។
៣. ដោយ​សារ​សម្រង់​នេះ អ្នក​អាន​អាច​មើល​ឃើញ​ថា ពាក្យ​ណា​អាច​សរសេរ​ពីរ​បែប​បាន ពាក្យ​ណា​ត្រូវ​សរសេរ​តែ​មួយ​បែប ដោយ​មិន​បាច់​បើក​វចនានុក្រម​រក​ពាក្យ​ទាំង​នេះ ដែល​នៅ​ដាច់​ពី​គ្នា​ក្នុង​ភាព​រប៉ាត់​របាយ​នោះ​ឡើយ។
ប្រយ័ត្ន៖ សញ្ញា /…/ និង​ សញ្ញា […] មាន​ន័យ​ខុស​គ្នា​៖ សញ្ញា​ /…/ កត់ត្រា​រូបសព្ទ, សញ្ញា […] កត់ត្រា​កាឡារូបសព្ទ។

តារាង​ពាក្យ​ព្យាង្គ​តម្រូត​ ០១ 

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s