វិធី​អាន​ និង​ ទំនាញ​សូរ (៣)

ខាង​លើ​នេះ (វិធីអាន និង ទំនាញ​សូរ ១, ២)​ យើង​ឃើញ​ថា​ ក្នុង​ការ​អាន​ដូច​ជា​ប្រាកដ​ច្បាស់​លាស់ ។ ប៉ុន្តែ​ក្នុង​ភាសាខ្មែរ ខ្ញុំ​មិន​ហ៊ាន​អះអាង​ឱ្យ​ជាក់​លាក់​សម្រេច​ជា​យ៉ាង​ណា​នោះ​ទេ ព្រោះ​ពុំ​មាន​ការ​កំណត់​ណាមួយ​ឱ្យ​ប្រាកដ​ក្នុង​ការ​អាន​នោះ​ឡើយ ។
ដូច​មាន​ក្នុង​ឧទាហរណ៍​ខាង​ក្រោម​នេះ៖

អក្សរ ជា​ឃោសៈ អាន​ផ្ដួល​តាម​ព្យញ្ជនៈ​ខាង​ដើម​ដូច ប្រញាប់ កញ្ញា ក្រញាំ ជាដើម . នៅ​តាម​លំនាំ​ខ្លួន​ខ្លះ​ដូច កតញ្ញូ រត្តញ្ញូ ជាដើម។

អក្សរ ជា​អឃោសៈ​អាន​ផ្ដួល​តាម​ព្យញ្ជនៈ ខាង​ដើម​ដូច ករណី ធរណី ប្រពៃណី កែវមណី គណិត ពាណិជ្ច ព្រាហ្មណិក ជាដើម តែ​នៅ​តាម​ដំណើរ​របស់​ខ្លួន​ខ្លះ​ដូច គណបក្ស ព្រាហ្មណមមហាសាល ព្រាហ្មណី គណាចារ្យ វណ្ណកម្ម រណសិរ្ស ជាដើម។

អក្សរ ជា​ឃោសៈ អាន​ផ្ដួល​តាម​ព្យញ្ជនៈ​ខាង​ដើម​ដូចជា ប្រមូល ប្រមាណ ប្រមុំ ប្រមើល កុមារ សាមាន្យ ជាដើមនៅ​តាម​លំនាំ​របស់​ខ្លួន​ខ្លះ​ដូចជា ប្រមុខ វិមោក្ខ ជាដើម។

អក្សរ ជា​ឃោសៈ អាន​ផ្ដួល​តាម​ព្យញ្ជនៈ​ខាង​ដើមដូចជា ក្រយៅ ស្រយាល កិរិយា ភរិយា ប្រយោជន៍ ប្រយ័ត្ន​ប្រយែង ប្រយោល ជាដើម តែ​នៅ​តាម​លំនាំ​របស់​ខ្លួន​ខ្លះ​ដូចជា ប្រយោគ សំយោគ ប្រយុទ្ធ ប្រយូរ អាយុ ជាដើម។

អក្សរ ជាឃោសៈ អានផ្ដួល​តាម​ព្យញ្ជនៈ​ខាង​ដើម ដូច សំរាម បម្រើ សារីបុត្រ សរុប ចម្រាញ់ សិរី ជាដើម តែ​នៅ​តាម​ដំណើរ​របស់​ខ្លួន​ខ្លះ​ដូច ផ្លែ​សារី សំពត់សារូ អរូបធម៌ អរុណរះ លោកអៀងសារី សម្ល​ការី  ជាដើម។

អក្សរ ជា​អឃោសៈ​ អាន​ផ្ដួល​តាម​ព្យញ្ជនៈ​​ខាង​ដើម​ដូច ជំហរ ទាហាន វិហារ ពហុ គំហើញ គុហា គ្រហឹម គ្រហស្ថ ជំហាន ទំហឹង ទំហំ ជាដើម តែ​ក៏​នៅ​តាម​ដំណើរ​របស់​ខ្លួន​ខ្លះ​ដូច វោហារ លំហ លោហិត លោហៈ​ លំហើយ លំហែ លំហាច ពាហនៈ គរហា ពាហា មហា ពាហិរកថា គេហជន មោហៈ សង្គហៈ គុយ្ហៈ ជាដើម។

យើង​សង្កេត​ឃើញ​ថាអក្សរ​ទាំង​៧​ ខាង​លើ​នេះ​ដូចជា​មិន​មាន​កំណត់​ឱ្យ​ច្បាស់​លាស់​សោះ​ស្រេច​ហើយ​ទៅ​លើ​ពាក្យ​សម្តី ឬ ភាសា​និយាយ​ដែល​និយម​ប្រើ​ប៉ុណ្ណោះ។

(ដក​ស្រង់​ចេញ​ពីសៀវភៅ “ភាសាខ្មែរ” រៀបរៀង​ដោយ អគ្គទត្តោ គល់
សុភាព
ទំ.១២-១៤)

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s