គោលការណ៍​កម្ចី​ពាក្យ

  • និយមន័យ
    • និយមន័យនៃគោលការណ៍កម្ចីពាក្យ
      គោលការណ៍កម្ចីពាក្យ ជាក្បួនទូទៅមួយដែលជួយដល់អ្នកបច្ចេកទេសឱ្យបានដឹងពីព្រំដែននៃកម្ចីពាក្យ។ គោលការណ៍នេះនឹងផ្ដល់នូវលទ្ធភាពក្នុងការខ្ចីពាក្យពីភាសាបរទេសមកប្រើប្រាស់ផង និង ផ្ដល់នូវលក្ខខណ្ឌដើម្បីរក្សាឱ្យបាននូវអត្តសញ្ញាណភាសាខ្មែរផង។
    • និយមន័យនៃពាក្យកម្ចី
      ពាក្យកម្ចី គឺជាពាក្យដែលខ្មែរខ្ចីពីភាសាបរទេស ដោយនាំយកមកជាមួយទាំងដុលឬដោយអន្លើនូវបញ្ញត្តិដែលពាក្យបរទេសនោះសម្គាល់ ហើយ ដែលខ្មែមិនទាន់មានពាក្យឬមិនអាចបង្កើតពាក្យមកសម្គាល់បញ្ញត្តិនោះបាន។ ឧទាហរណ៍៖ សាមញ្ញ វិជ្ជា ស៊ីម៉ងតិ៍ ម៉ូតូ កុំព្យូទ័រ ។ល។
  • លក្ខខណ្ឌនៃកម្ចីពាក្យ
    ដើម្បីបន្តអភិរក្សភាសាខ្មែរនិងរក្សាឱ្យបាននូវចីរភាពនៃគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ ការខ្ចីពាក្យពីភាសាបរទេសមកប្រើក្នុងភាសាខ្មែរទំនើប ត្រូវគោរពតាមគោលការណ៍ដូចតទៅនេះ៖
    • លក្ខខណ្ឌទីមួយ
      អាចខ្ចីពាក្យពីបរទេសមកប្រើតែក្នុងករណីដែលមិនអាចបង្កើតពាក្យក្នុងភាសាខ្មែរដើម្បីសម្គាល់បញ្ញត្តិដែលមាននៅក្នុងភាសាបរទេសនោះបាន។ ឧទារហណ៍៖ ស៊ីម៉ងតិ៍ អេចាយ កាហ្វេ តែ ។ល។
    • លក្ខខណ្ឌទីពីរ
      អាចខ្ចីពាក្យពីបរទេសមកប្រើបានតែក្នុងករណីដែលការបង្កើតពាក្យក្នុងភាសាខ្មែរអាចធ្វើទៅបានដែរ តែវាចោទជាបញ្ហា ដូចជាវែងពេក ពិបាកអាន ពិបាកយល់ន័យ មិនចំន័យ ឬ មានន័យខុសពីពាក្យដើម។ល។
    • លក្ខខណ្ឌទីបី
      ហាមមិនឱ្យខ្ចីពាក្យពីបរទេសមកប្រើជំនួសពាក្យដែលមានក្នុងភាសាខ្មែររួចហើយ។ ឧទាហរណ៍ មិនត្រូវខ្ចីពាក្យ ស៊ីញ៉េ កុងត្រា លីង សៀវៃយ៉ង់ កុងត្រូល័រ។ល។ មកប្រើជំនួសរៀងគ្នាឱ្យពាក្យ (ចុះ)ហត្ថលេខា កិច្ចសន្យា ខ្សែ អនុរក្ស អប្បមាទ។ល។ ដែលខ្មែរបានប្រើរួចមកហើយនោះទេ ទោះបីពាក្យនេះជាពាក្យកម្ចីពីភាសាបរទេសដែរក៏ដោយចុះ។
    • លក្ខខណ្ឌទីបួន
      ត្រូវព្យាយាមខ្ចីពាក្យពីភាសានៃប្រទេសដែលស្ថិតនៅឆ្ងាយពីប្រទេសខ្មែរ ហើយដែលគ្មានចេតនាសាបព្រោះឥទ្ធិពលមកលើភាសាវប្បធម៌ និង អត្តសញ្ញាណកម្មខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
    • លក្ខខណ្ឌទីប្រាំ
      កម្ចីពាក្យត្រូវឈរលើមូលដ្ឋានសម្របសម្រួលផ្នែកសំណេរនិងសំណូរដែលមានលក្ខណៈជាឡាតាំងបែបខ្មែរ (មិនត្រូវអនុវត្តប្រព័ន្ធអំណានសូរនៃពាក្យកម្ចីតាមបែបអង់គ្លេសទេ ព្រោះវាមានបម្រែបម្រួលភាពច្រើនទៅតាម អំណានអាមេរិកាំង អង់គ្លេស អូស្ត្រាលី ឬ អាស៊ី។ ម្យ៉ាងទៀត មិនគួរប្រឹងអានកាច់សូរឱ្យដូចទាំងស្រុងទៅនឹងភាសាបារាំងឬភាសាបរទេសណាមួយនោះទេ។ ឧទាហរណ៍ ពាក្យអង់គ្លេស Computer មកប្រើ ខ្មែរអាន កុំព្យូទ័រ តាមឡាតាំងបែបខ្មែរ តែគេមិនអានដូចពាក្យអង់គ្លេស ខំព្យូថឺ ឬ តាមឡាតាំង កុំពុយតឺ កុំពុយតេ កុំពុយទែ នោះទេ។) ទោះបីជាពាក្យទាំងនោះមានប្រភព (យោងលើលក្ខខណ្ឌទីបួនផង) មកពីភាសាណាក៏ដោយ។

(ឯកសារស្ដីពី “គោលការណ៍កម្ចីពាក្យ” នេះដកស្រង់{ខ្លឹមសារដើម}ចេញពី ព្រឹត្តិបត្រ គណៈកម្មាធិការជាតិភាសាខ្មែរ លេខ៣ ឆ្នាំ២០១០ ចាប់ពី ទំព័រទី២៦-២៧។)

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s