ជម្រើស​រវាង​ការ​បង្កើត​ពាក្យ​និង​កម្ចី​ពាក្យ

>> គោលការណ៍បង្កើតពាក្យ
>> គោលការណ៍កម្ចីពាក្យ

នៅពេលជួបប្រទះនឹងបញ្ញត្តិថ្មី តាមរយៈការស្រាវជ្រាវនិងការបកប្រែ គួរមានទម្លាប់រិះរកបង្កើតពាក្យឱ្យអស់លទ្ធភាពសិនមុននឹងខ្ចីពាក្យពីភាសាបរទេស។ ក្នុងស្មារតីនេះ យើងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដែលមានចែងបន្ទាប់ពីនិយមន័យខាងក្រោមនេះ។

  • និយមន័យជម្រើស ពុំមែនជាទ្វេបថដែលមានន័យថាយកគោលការណ៍ណាមួយក៏បាននោះទេ តែវាប្រើក្នុងន័យតម្រូវឱ្យជ្រើសរើសយកគោលការណ៍ណាមួយក្នុងចំណោមការបង្កើតពាក្យនិងកម្ចីពាក្យដែលសមស្របទៅនឹងភាពចាំបាច់បំផុត។
  • លក្ខខណ្ឌ
    ជាចំណងមួយដែលមិនអនុញ្ញាតឱ្យប្រើគោលការណ៍បង្កើតពាក្យឬគោលការណ៍កម្ចីពាក្យតាមតែចិត្តចង់បាននោះទេ។

    •  លក្ខខណ្ឌទីមួយ
      ផ្ដល់អាទិភាពទៅលើការបង្កើតពាក្យជាជាងកម្ចីពាក្យមកប្រើភ្លាមៗ។ លក្ខខណ្ឌនេះមានបំណងអភិរក្សភាសាខ្មែរ និង ទប់ស្កាត់ឥទ្ធិពលពីភាសាដទៃ។
    • លក្ខខណ្ឌទីពីរ
      អាចអនុវត្តគោលការណ៍កម្ចីពាក្យបាន តែក្នុងករណីដែលការបង្កើតពាក្យមិនអាចធ្វើទៅបាន។
    • លក្ខខណ្ឌទីបី
      អាចអនុញ្ញាតឱ្យខ្ចីពាក្យមកប្រើភ្លាមៗ តែក្នុងករណីចាំបាច់ជាបន្ទាន់ដែលការបង្កើតពាក្យដើម្បីយកមកបកប្រែពាក្យបរទេសមិនអាចធ្វើទាន់តាមតម្រូវការ។ ប៉ុន្តែ មិនត្រូវបញ្ចូលពាក្យទាំងនោះទៅក្នុងវចនានុក្រមភ្លាមៗទេ ដោយទុកប្រើជាបណ្ដោះអាសន្នសិន ហើយត្រូវខំបង្កើតពាក្យក្នុងគ្រាបន្ទាន់ដ៏ខ្លីដើម្បីបកប្រែពាក្យនោះជាភាសាជាតិវិញ។
    • លក្ខខណ្ឌទីបួន
      ផ្ដល់អាទិភាពទៅឱ្យការអនុវត្តគោលការណ៍កម្ចីពាក្យតែនៅក្នុងវិស័យវិទ្យាសាស្ត្រពិត ហើយខំចៀសវាងកម្ចីពាក្យក្នុងវិស័យភាសាវិទ្យា អក្សរសាស្ត្រ អក្សរសិល្ប៍ វប្បធម៌ ដើម្បីថែរក្សានិងអភិរក្សអត្តសញ្ញាណកម្មជាតិខ្មែរ។
    • លក្ខខណ្ឌទីប្រាំ
      មិនត្រូវបង្កើតពាក្យថ្មីមកជំនួសពាក្យកម្ចីដែលមានប្រើយូរមកហើយនោះទេ។ ឧទាហរណ៍ មិនត្រូវខិតខំបង្កើតពាក្យថ្មី ដើម្បីជំនួសពាក្យ គោ ដែលខ្មែរខ្ចីពីបាលីសំស្ក្រឹតយូរមកហើយនោះឡើយ ហើយ ក៏មិនត្រូវស្វែងរកបង្កើតពាក្យថ្មីមកជំនួសពាក្យ ស៊ីម៉ងតិ៍ ដែលខ្មែរខ្ចីពីបារាំងយូរមកហើយនោះដែរ។
    • លក្ខខណ្ឌទីប្រាំមួយ
      ជម្រើសរវាងការបង្កើតពាក្យនិងកម្ចីពាក្យ ត្រូវអនុវត្តចំពោះករណីដែលត្រូវសម្គាល់បញ្ញត្តិថ្មីតែប៉ុណ្ណោះ។ បើយើងជ្រើសយកការបង្កើតពាក្យអនុវត្តហើយ ហាមខ្ចីពាក្យបរទេសមកប្រើដើម្បីសម្គាល់បញ្ញត្តិដដែលនោះទៀត។ ផ្ទុយទៅវិញ បើខ្ចីពាក្យពីភាសាបរទេសមកប្រើជាអចិន្ត្រៃយ៍ហើយ ហាមមិនឱ្យបង្កើតពាក្យមកជំនួសពាក្យកម្ចីនោះឡើយ។

(ឯកសារស្ដីពី “ជម្រើសរវាងការបង្កើតពាក្យនិងកម្ចីពាក្យ” នេះដកស្រង់ចេញពី ព្រឹត្តិបត្រ គណៈកម្មាធិការជាតិភាសាខ្មែរ លេខ៣ ឆ្នាំ២០១០ ចាប់ពី ទំព័រទី២៧-២៨។)

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s