ការប្រើប្រាស់ពាក្យខ្មែរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធបង្ហាញពី ការគោរព ការយកចិត្តទុកដាក់ សេចក្ដីស្រឡាញ់ និង ការលើកស្ទួយភាសាជាតិយើងឱ្យបានល្អដូចអារ្យប្រទេសលើសកលលោក!
ការប្រើប្រាស់ពាក្យខ្មែរបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធបង្ហាញពី ការគោរព ការយកចិត្តទុកដាក់ សេចក្ដីស្រឡាញ់ និង ការលើកស្ទួយភាសាជាតិយើងឱ្យបានល្អដូចអារ្យប្រទេសលើសកលលោក!
គុណ
ភាគសាខ្មែរ
ភាសាខ្មែរ
ពាក្យខ្មែរ
តម្រូត
តម្រួត
បងតឿតឿ
កំពាងរាជ្រ
តាមវចនានុក្រម បើនេះជាឈ្មោះផ្លែឈើ សូមមើលសម្រង់ខាងក្រោម៖
«លោះ ( ន. ) ( ព. បុ. )
ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន ។ មានពាក្យតំណាលថា ព្រះបាទសម្តេចព្រះឧទ័យរាជា (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះឲ្យហៅ ឈើបំពេញរាជ្យ វិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅ កៈថន់ ឬ សៈថន់, ខ្មែរក៏ហៅ កថន ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា បំពេញរាជ្យ វិញ ។»
បាទអគុណ
;->
Some
មិត្ដទាំងអស់
12345678900
ពួកយើងគួរតែយកចិត្តទុកដាក់លើការសរសេរអក្សរខ្មែរអោយបានត្រឹមត្រូវ
ខ្ញុំចង់បានសៀវភៅនេះអាន តើត្រូវដោនយ៉ាងដូចម្តេច?
សុំទោស តើសៀវភៅណាដែរ?
នេះជាឯកសារដែលបាននិងកំពុងចងក្រង មិនទាន់មានជាសៀវភៅនៅឡើយទេ។
អរគុណសម្រាប់ចំណាប់អារម្មណ៍ ប៉ុន្តែឯកសារនេះមិនទាន់ចេញជាសៀវភៅនៅឡើយទេ។
សុំផ្ជាប់វចនានុក្រមនេះ
ទាំងនេះជាបញ្ជីសម្រង់ មិនមែនជាវចនានុក្រមទេ ប៉ុន្តែពាក្យទាំងឡាយសុទ្ធតែដកស្រង់ពីវចនានុក្រមខ្មែរ។
ជម្រាបសួរ
ខ្ញុំសុំ(សូម?)សួរពីរបីសំណួរ។ ខ្ញុំមិនសូវប្រាកដពីការអានពាក្យខ្មែរមួយចំនួន។ ឧទាហរណ៍ ក្នុងករណីខាងលើ ពាក្យច្នៃនិងឆ្នៃ តើវាអានថា”ឆៈ ណៃ”ដូចគ្នា ឬក៏ពាក្យ ច្នៃ ត្រូវអានថា”ចៈ ណៃ”?
តើខ្មែរយើងមានក្បួនច្បាប់ច្បាស់លាស់ពាក់ព័ន្ធនឹងការអានដែរឬទេ? ឧទាហរណ៍៖ សម្រាប់ស្រៈ”ោះ” មានពេលត្រូវអានថា”ុះ”(នោះ) និងពេលត្រូវអានថា”ួស”(ទោះ, ឈ្មោះ)។
នេះជាសំណួរដ៏ល្អ ព្រោះថាភាសាខ្មែរយើងបានវិវឌ្ឍប្រែប្រួលដោយអន្លើចាប់តាំងពីពេលវចនានុក្រមបានបោះពុម្ពនៅចុងទស្សវត្សឆ្នាំ ១៩៦០។ សម្ដេចសង្ឃរាជ ជួន ណាត បានកត់ត្រាណែនាំឱ្យអានឱ្យចំព្យញ្ជនៈ ប៉ុន្តែសព្វថ្ងៃនេះគេអានដូចគ្នាបេះបិទទៅហើយ។
សម្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពឆ្នាំ ១៩៦៧ ក្រោមមេពាក្យ «ធនិត»៖
“គួរយល់ថា សិថិល “មានសំឡេងធូរ”, ធនិត “មានសំឡេងតឹង ព្រោះមានសំឡេង ហ ផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏ សិថិល និង ធនិត មានសំឡេងធូរតឹងផ្សេងពីគ្នាដែរ គួរតែស្ដីនិយាយកុំឲ្យច្រឡំគ្នា, ដូចព្យញ្ជនៈជា សិថិល ថា ក្នុង, ក្មេង, ម្ដាយ ក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង ជាដើម កុំនិយាយជាសំឡេង ធនិត ថា ខ្នុង, ខ្មេង, ម្ដាយ ខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង ។ល។ ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង ។”
ខ្ញុំចង់រៀនបន្ថែមអក្សរខ្មែរ
អ្នកអាចស្វែងយល់ពីការប្រើប្រាស់អក្សរខ្មែរបន្ថែម ដោយប្រើវចនានុក្រមខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងទៀត។
Sotnea